ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

Archive for ខែ​ឧសភា, 2013

ល្មមឈប់ទៅ

(បទពាក្យ៨ទំនើប)

១.   ល្មមឈប់ទៅនូវទង្វើល្ងង់ល្ងិត       គួរតែមានចិត្តជួយគិតជាតិផង

       កម្មសិទ្ធិបញ្ញាហាមថតចម្លង       អាស្រូវកន្លងជាតិគេមើលងាយ។

២.   ចម្លងស្នាដៃកាឡៃកម្មសិទ្ធិ       និពន្ធប្រឌិតអសោចសាយភាយ

       ចិន.ថៃ.កូរ៉េ.យួន.សើចពេបជ្រាយ       ដៀលខ្មែរធ្លុះធ្លាយខ្សោយខាងនិពន្ធ។

៣.   បើខ្លួនជាខ្មែរគួរតែខំប្រឹង       លួចគេអញ្ចឹងក្រែងជួបទុក្ខធ្ងន់

       គេប្តឹងឲ្យសងសំណងទ្វេគុណ       ចំណេញក្រោយមុនខាតលាភបាត់បង់។

៤.   អាសូរជាតិផងបងប្អូនស្រីប្រុស       ក្មេង.ចាស់ធ្លាប់ខុសប្រែចិត្តស្មោះត្រង់

       ឈប់លួចទ្រព្យគេសំណេរផ្ចិតផ្ចង់       ជាតិខ្មែរផូរផង់ពិតល្បីអមតៈ។

 

លីម ចំរើន ២២.០៥.២០១៣

រូបភាព

ត្រី ប៉ាសេអ៊ី

ត្រី ប៉ាសេអ៊ី

នេះគឺជាត្រី ប៉ាសេអ៊ី ធ្វើអំពី ឈើគ្រញូង!
តើស្អាតទេ?

រូបភាព

តើនេះជាអ្វី?

តើនេះជាអ្វី?

តើមានតម្លៃទេ? តើនរណាចង់ទិញទេ? ខ្ញុំមិនលក់ទេ!
តើស្អាតទេ? នេះគឺថ្លើមថ្មធម្មជាតិ