ការចេះលើកទឹកចិត្តខ្លួនឯងគ្រប់ពេលជាកត្តានាំទៅរកភាពជោគជ័យរកទីបំផុតគ្មាន

រលឹកកាព្យ​

មានន័យណាស់ចន្ថា ប៉ុន្តែដូចជាខុសពាក្យ គម្បី ឬ គម្ពីរ រីករាយឆ្នាំថ្មី សូមប្ងូនស្រីមានសសុខភាពល្អជោគជ័យគ្រប់ការងារ សំណាងល្អ និង រីករាយគ្រប់ពេលណា។ លីម ចំរើន

សម័យកាល​នៃការចែករំលែក MyActionToday

រលឹកកាព្យ

– កំណាព្យ​កាព្យ​ឃ្លោង    តែងក្រោម​ដើម​ដូង   ផ្លែធ្លាក់​ត្រូវក្បាល​

រវល់​ភ្លឹក​តែង               ភ្លេច​គិតដល់​កាល​     រាង​មិន​ព្រម​ចាល​    ក្បាល​ដេរ​ពីរថ្នេរ​ ។

– ទើបស្បើយ​ពីកិច្ច       តែង​កាព្យ​បន្តិច​        ទាន់​ពេល​ទំនេរ

តែងភ្លេច​មើល​មេឃ​     រសៀល​ទាន់​ទេរ​        ថ្ងៃ​ល្ងាច​ជ្រាល​ជ្រេ​     ជិត​អស្ដង្គត​ ។

– អក្សរ​សាស្រ្ត​ខ្សោយ​    រវល់​បណ្ដោយ​    ​    វីស​តែ​រលត់​

ចេះ​ដឹង​ខ្លួន​ទាន់​         លែង​ដើរ​ប្រឹង​រត់​      វិជ្ជា​មោះ​មុត​      ​បាន​ពី​គម្បី​ ។

-មិន​មែន​តែង​អួត      ធ្វើ​ឫក​អំនួត          ខ្លួន​ខ្លាំង​គ្មានពីរ

ធាតុ​ពិត​គឺខ្សោយ​       សុំមិន​ល្បង​ល្បោយ​    ​ចុះ​ថយ​ពី​ទី​   មិន​ហ៊ាន​ថា​ខ្លាំង ។ ដោយ ចន្ថា ១១-មេសា​-​២០១៤​

View original post

បញ្ចេញមតិ